សាក្សី​ថា អៀង សារី​ ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់របស់​បញ្ញាវន្ត​វិល​ត្រឡប់​ពី​បរទេស

ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សី​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អៀង សារី គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជនរងគ្រោះ​ដែល​ជន​ជាប់ចោទ​រូប​នេះ​បានកោះហៅ​ឲ្យ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ។ មួយ​ថ្ងៃ​មុន​សេចក្ដីអះអាង​នេះ សាក្សី​ដដែល​បាន​លើក​ឡើង​ថា មាន​បញ្ញាជន​មក​ពី​ក្រៅ​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​១.៥០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​បន្ទាប់​ពី​ពួក​គេ​បានវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការអំពាវនាវ​របស់​អៀង សារី។

គង់ សុឋានរិទ្ធ
10 សីហា 2012
វីអូអេ

លោកអៀង សារី អាយុ​៨៦​ឆ្នាំ (AP)

លោកអៀង សារី អាយុ​៨៦​ឆ្នាំ (AP)

ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សី​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​បានបញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អៀង សារី គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជនរងគ្រោះ​ដែល​ជន​ជាប់ចោទ​រូប​នេះ​បានកោះហៅ​ឲ្យ​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ។ មួយ​ថ្ងៃ​មុន​សេចក្ដីអះអាង​នេះ សាក្សី​ដដែល​បាន​លើក​ឡើង​ថា មាន​បញ្ញាជន​មក​ពី​ក្រៅ​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​១.៥០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​បន្ទាប់​ពី​ពួក​គេ​បានវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​ការអំពាវនាវ​របស់​អៀង សារី។

លោក​ អុង ថុងហឿង ឆ្លើយ​សំណួរ​របស់​មេធាវី​បរទេស​តំណាង​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី។

អៀង សារី ដែល​មាន​អាយុ​៨៦​ឆ្នាំ គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​០០២ ជាមួយ​នឹង នួន ជា ខៀវ សំផន និង​អៀង ធីរិទ្ធ។ ក៏ប៉ុន្តែ​អៀង ធីរិទ្ធ ប្រពន្ធ​របស់​អៀង សារី ដែល​មាន​ជំងឺ​បាត់បង់​ការចងចាំ​មិន​ត្រូវ​បាននាំ​ខ្លួន​យក​មក​កាត់ទោស​ទេ​ក្នុង​ពេល​នេះ។

លោក អុង ថុងហឿង បាន​និយាយ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក សុខចិត្ត​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយសារ​ជំនឿ​ស៊ុប​លើ​សេចក្ដីអំពាវនាវ​របស់​អៀង សារី បើទោះ​ជា​មាន​ព័ត៌មាន​បរទេស​មួយ​ចំនួន​រាយការណ៍​ពី​ដំណឹង​អាក្រក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​ដោយ។

ជា​អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​នៅ​ស្រុក​បារាំង លោក អុង ថុងហឿង បាន​ត្រឡប់​ចូល​កម្ពុជា​នៅ​ឆ្នាំ ១៩៧៦។

លោក​បាន​បញ្ជាក់​ក្នុង​សក្ខីកម្ម​កាល​ពី​ម្សិលមិញ​ថា បញ្ញាជន​ខ្មែរ​មួយ​ចំនួន​បានលក់​ផ្ទះ​សម្បែង និង​ចាកចោល​គ្រួសារ​នៅ​បរទេស​ដោយ​សង្ឃឹម​ថា អាច​ចូល​មក​ជួយ​កសាង​កម្ពុជា​វិញ​ក្រោយ​ពី​សង្គ្រាម។

នៅ​ថ្ងៃ​នេះ​អតីត​អ្នកទោស​គុក​បឹងត្របែក​រូប​នេះ​បញ្ជាក់​បន្ថែម​ថា បញ្ញាជន​ខ្មែរ​មួយ​ចំនួន​ថែមទាំង​ប្រគល់​លុយ​ដែល​ពួក​គេ​នៅ​សេសសល់​ពី​ការ​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ឲ្យ​អង្គការ​របស់​ពួក​ខ្មែរ​ក្រហម​ដើម្បី​ទិញ​ត្រាក់ទ័រ​សម្រាប់​ធ្វើ​កសិកម្ម​ទៀត​ផង។ វិស័យ​កសិកម្ម​ដែល​សាក្សី​ដដែល​បញ្ជាក់​ថា ពួក​ខ្មែរក្រហម​បានបណ្តុះ​កុមារ​តូចៗ ឲ្យ​រៀន​ធ្វើស្រែ​ជា​ជាង​បង្រៀន​អក្សរសាស្រ្ត​ដល់​ពួក​គេ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

លោក អុង ថុងហឿង បានអះអាង​បន្ថែម​លើ​សៀវភៅ​ដែល​លោក​បានសរសេរ ដែល​មាន​ចំណង​ជើង «ខ្ញុំ​បាន​ជឿ​ពួក​ខ្មែរ​ក្រហម» ថា អៀង សារី ធ្លាប់​បាន​រៀប​រាប់​ពី​ឈ្មោះ​កម្មាភិបាល​ខ្មែរក្រហម​មួយ​ចំនួន​ថា ជា​ជន​ក្បត់​ទៀត​ផង។

ក្រោម​ការ​សួរ​ដេញដោល​ពី​សហមេធាវី​អន្តរជាតិ​ការពារក្ដី​ឲ្យ​នួន ជា គឺ​លោក អ៊ែនឌ្រូ ឡានូហ្ស៊ី (Andrew Iannuzzi) លោក អុង ថុងហឿង ឲ្យ​ដឹង​ថា លោក ហោ ណាំហុង បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​ធ្លាប់​ធ្វើ​ជា​ប្រធាន​ប ៣២ ក្នុង​គុក​បឹងត្របែក។ ក៏ប៉ុន្តែ​លោក​លើកឡើង​ថា លោក​មិន​ជឿ​ថា លោក ​ហោ ណាំហុង ជា​កម្មាភិបាល​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​នោះ​ទេ៕

What Next?

Recent Articles

2 Responses to "សាក្សី​ថា អៀង សារី​ ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់របស់​បញ្ញាវន្ត​វិល​ត្រឡប់​ពី​បរទេស"

  1. មេទ័ពបាញ់អាចម៏ says:

    My cousin had been convinced by Ieng Sary to leave the US for rebuilding Cambodia in 1976 was executed by the Khmer Rouge. His name was Phuong Phanh. His wife, Ms. Lyn, and children were also executed. Now Ms. Lyn’s sister, Ms. Menh, is the mother-in- law of two-star General HUN MANETH.

  2. អាឃាត្តក!!!!!!!!!!!!!!!!